Hey, it’s Christmas season here again in 2020. Every year in December, everyone feels good. Somehow, even though this year is a bit different due to the pandemic but we hope to celebrate a wonderful one with our families either with small gathering or through online.
Silent Night – យប់ដ៏សុខសាន្ត
១. យប់ដ៏សុខសាន្ត យប់បរិសុទ្ធ ស្ងប់ស្ងាត់ឈឹងស្រួលបំផុត
នៅជុំវិញព្រះរាជបុត្រា ជាបុត្របរិសុទ្ធ ទន់ភ្លន់អស្ចារ្យ
សូមផ្ទុំលក់ដោយសុខសាន្ត សូមផ្ទុំលក់ដោយសុខសាន្ត។
២. យប់ដ៏សុខសាន្ត យប់បរិសុទ្ធ ពួកឃ្វាលចៀមបានភ័យស្លុត
ដោយមានសិរីល្អភ្លឺអស្ចារ្យ នឹងទេវតាមកច្រៀង ហាលេលូយ៉ា
ព្រះអង្គសង្គ្រោះ បានកើតហើយ ព្រះអង្គសង្គ្រោះបានកើតហើយ។
៣. យប់ដ៏សុខសាន្ត យប់បរិសុទ្ធ ព្រះយេស៊ូវ ជារាជបុត្រ
មានជារស្មីភ្លឺមកពីព្រះភក្ត្រ ឲ្យបានឃើញព្រះគុណទ្រង់យ៉ាងជាក់
ក្នុងកាលទ្រង់ប្រសូតមកនោះ ក្នុងកាលទ្រង់ប្រសូត្រមកនោះ។