ជិវិតគឺជាដំណើរដែលត្រូវជួបប្រទះជាមួយនឹងរបត់ផ្លូវវេចវេរជាច្រើនដង។ មនុស្សម្នាក់ត្រូវតែជួបជាមួយនឹងការបត់ចុះឡើង ចុះភ្នំ ឡើងភ្នំ ដួលចុះ ងើបឡើង ចូលព្រៃជ្រៅ ឆ្លងមហាសមុទ្រដើម្បីរុករកពីអន្ថន័យនៃជីវិត។ ជាមួយគ្នាគេក៏ត្រូវឆ្លងកាត់ជាមួយនឹងពេលវេលាអាក្រក់ៗ និងល្អៗជាច្រើន ទាំងអរសប្បាយ និងកំសត់។
មិនថាអ្នកកំពុងតែធ្វើដំណើរលើផ្លូវបែបណា រស់នៅកន្លែងណាឡើយ អ្នកត្រូវតែបន្តដំណើរឆ្ពោះទៅមុខជានិច្ច មិនត្រូវចុះចាញ់ឡើយ។ កាលៈទេសៈបែបនេះហើយដែលធ្វើឲ្យអ្នកកាន់តែរឹងមាំឡើងថែមទៀត ព្រមទាំងក្លាយជាមនុស្សដ៏សំខាន់ម្នាក់បាន។ មានថ្ងៃណាមួយអ្នកនឹងចាប់ផ្តើមបានយល់អំពីខ្លួនឯង ហើយយល់អំពីអ្វីដែលបានធ្វើឲ្យអ្នកទទួលបានសេចក្តីអំណរ និងពេញលេញនៅក្នុងជីវិតមិនខាន។
ត្រូវចាំថាអ្នកកំពុងតែបោះជំហានទៅមុខជានិច្ច មានដូចជាការចាប់ផ្តើមជាមួយនឹងការនិពន្ធសៀវភៅ ឬបទចម្រៀងអំពីរឿងរ៉ាវនៃជីវិត ឬការងារអាជីពដែលអ្នកធ្លាប់បានឆ្លងកាត់។ តែអ្វីដែលលើសពីនោះគឺនិយាយពីរឿងរ៉ាវដែលគ្មាននរណាម្នាក់ធ្លាប់បាននិយាយប្រាប់អ្នកនោះឡើយចាប់តាំងពីក្មេងវ័យមក រហូតដល់អ្នកធំដឹងក្តីឡើង។
១០. គ្មាននរណាម្នាក់យល់ពីក្តីសុបិន្តរបស់អ្នកទេ

ត្រូវហើយមនុស្សគ្រប់រូបគិត និងផ្តោតតែអំពីរឿងរ៉ាវនៃជីវិតរបស់ខ្លួនគេម្នាក់ៗ គេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្លឹងមើល ឬព្យាយាមស្វែងយល់ពីក្តីសុបិន្តរបស់អ្នក ឬសូម្បីតែអ្នកក៏មិន យល់អំពីក្តីសុបិន្តរបស់អ្នកដទៃដែរ។ ការពិតអាចមានមនុស្សមួយចំនួនចាប់អារម្មណ៍ពីក្តីសុបិន្តរបស់អ្នក ហើយអ្នកខ្លះអាចគាំទ្រតាមការស្នើសុំរបស់អ្នក។ ប៉ុន្តែចុងបញ្ចប់និយាយឲ្យងាយយល់ និងងាយស្រួលស្តាប់គឺគ្មាននរណាម្នាក់ចាប់អារម្មណ៍ពីសុបិន្តរបស់អ្នកនោះទេ ឬក៏អាចនិយាយថាគេមិនខ្វល់ពីសុបិន្តរបស់អ្នកឡើយ។
៩. មិត្តភក្តិគឺជាសាច់ញាតិនៅក្នុងសហគមន៍ដែលអ្នកកំពុងតែរស់នៅជាមួយ
ក្រឡេកមើលថយក្រោយអ្នកច្បាស់ជាយល់មិនខាន មិត្តភក្តិជាច្រើនរស់នៅប្រាស្រ័យទាក់ទងជាមួយយើងតែក្នុងរយៈពេលណាមួយតែប៉ុណ្ណោះ និយាយឲ្យចំគឺនៅពេលដែលគេមានចំណាប់អារម្មណ៍តែប៉ុណ្ណោះ។ ប៉ុន្តែពេលវេលានៃដំណើរជីវិតរបស់អ្នកចេះតែធ្វើដំណើរទៅមុខ ឬមានការផ្លាស់ប្តូរអាទិភាព នោះក៏ជារដូវកាលប្រែប្រួលនៃមិត្តភាពដែរ។
៨. សក្តានុពលរបស់អ្នកកើនឡើងពេលអាយុអ្នកកាន់តែច្រើន
ខណៈពេលដែលមនុស្សមានវ័យកាន់តែច្រើន ពួកគេគិតថាគឹមិនអាចធ្វើកិច្ចការនេះ ឬកិច្ចការនោះបាន តែផ្ទុយទៅវិញ ពួកគេអាចធ្វើបានច្រើនជាងការគិតរបស់គេ មូលហេតុគឺបណ្តាលមកពីការឆ្លងកាត់បទពិសោធន៍ និងដំណាក់កាលលំបាកៗជាច្រើននៅក្នុងវិញ្ញាសារជីវិតរបស់គេ ធ្វើឲ្យគេមានចំណេះដឹងកាន់តែច្រើនឡើងៗ។ ក្នុងនាមជាមនុស្សដែលពូកែធ្វើកិច្ចការអ្វីម្យ៉ាង វាគឺជាទម្លាប់ប្រចាំថ្ងៃរបស់យើង។ យើងមិនមែនត្រឹមតែ “កើតមក” ក្លាយជាមនុស្សបែបនោះប៉ុណ្ណោះទេ។
៧. ការចាប់ផ្តើមធ្វើដោយខ្លួនឯងគឺជាពន្លកនៃការច្នៃប្រឌិត
ប្រសិនបើអ្វីដែលអ្នកធ្វើរាល់ថ្ងៃនោះសុទ្ធតែធ្វើតាមទម្លាប់ជាប្រចាំរាល់ថ្ងៃ អ្នកមិនទាន់បានបើកចំហរទទួលយកនូវការរុករកថ្មីៗបន្ថែមទៀតនៅក្នុងជីវិតរបស់អ្នកទេ។ តើអ្នកនៅចាំទេពេលដែលអ្នកនៅជាកុមារភាពនៅឡើយអ្នកតែងតែចាប់ផ្តើមរុករកអ្វីៗដោយខ្លួនឯង? អ្វីគ្រប់យ៉ាងអាចកើតឡើងបានគ្រប់ពេលទាំងអស់!
៦. ក្រោយមកអ្នកភ្លេចអំពីគុណតម្លៃនៃ “ការប៉ះ”
តើអ្នកនៅចាំបានទេ តើពេលណាដែលអ្នកបានប៉ះទឹកភ្លៀងចុងក្រោយបង្អស់? តើនៅចាំបានទេនៅគ្រាដែលអ្នកប៉ះជាមួយអណ្តាតឡើងចុងក្រោយគេបង្អស់? តើចុងក្រោយបង្អស់ដែលអ្នកអង្គុយនៅកាច់ជ្រុងផ្លូវហើយបានក្រឡេកមើលទៅកាន់ជំរេផ្លូវដែលដាច់ ហើយមើលឃើញភាពគគ្រេច និងស្មៅដុះក្រាស់ឃ្នឹកពីលើនោះ? ចូរទៅធ្វើសកម្មភាពនោះម្តងទៀត អ្នកនឹងទទួលបានទំនាក់ទំនងនៃភាពរីករាយដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់អ្នក។
៥. មនុស្សភាគច្រើនមិនបានធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ចូលចិត្តទេ
ជាការពិតណាស់ មនុស្សភាគច្រើនអាចនិយាយប្រាប់ការពិតនេះចេញពីបេះដូងរបស់គេបាន។ មនុស្សភាគច្រើនមិនបានរស់នៅជាមួយជីវិតដែលជាការប៉ងប្រាថ្នារបស់ខ្លួននោះទេ ហើយហេតុការណ៍ទាំងអស់នោះកើតឡើងដោយសារតែពួកគេមិនបានតស៊ូប្រយុទ្ធឲ្យបានគ្រប់គ្រាន់រហូតដល់គ្រាចុងក្រោយបង្អស់។ សកម្មភាពមួយដែលគេធ្វើដដែលៗ គឺគេឆាប់បោះបង់ចោលខ្លាំងពេក។ គេមិនបានព្យាយ៉ាមធ្វើការងារនោះរហូតទាល់តែបានជោគជ័យសម្រាប់ខ្លួនឯងនោះឡើយ។
ហើយពេលណាអ្នកកាន់តែមានវ័យចំណាស់ទៅៗ អ្នកចាប់ផ្តើមក្រឡេកមើលជុំវិញខ្លួនអ្នក អ្នកកាន់តែមានភាពងាយស្រួលក្នុងការធ្លាក់ចូលទៅកាន់ស្ថានភាពដដែលៗ។ ដូច្នេះ ចូរកុំឲ្យខ្លួនអ្នកបន្តធ្លាក់ចូលទៅក្នុងរណ្តៅនោះទៀតអី។
៤. មនុស្សភាគច្រើនឈប់អានសៀវភៅបន្ទាប់ពីបញ្ចប់ការសិក្សា

មិនថាអ្នកបានបញ្ចប់ការសិក្សាត្រឹមកម្រិតណាឡើយ ទាំងអស់នោះមិនសំខាន់នោះទេ។ អ្នកអាចសួរសំណួរទៅកាន់មនុស្សដែលអ្នកស្គាល់សាកមើល ថាតើគេបានអានសៀវភៅចុងក្រោយបង្អស់នៅពេលណា ខ្ញុំជឿថាមនុស្សភាគច្រើនច្បាស់ជាឧទានមិនខាន “វ៉ោវ និយាយអញ្ចឹងខ្ញុំដូចជាខានអានសៀវភៅយូរឆ្នាំដែរហើយ”។
៣. មនុស្សនិយាយច្រើនជាងស្តាប់
គ្មានអ្វីគួរឲ្យអស់សំណើចសម្រាប់ខ្ញុំនៅពេលខ្ញុំស្តាប់មនុស្សពីរនាក់ជជែកគ្នាទេ ក្នុងចំណោមពួកគេទាំងពីរគ្មាននរណាស្តាប់នរណាទេ គឺខំតែនិយាយតែប៉ុណ្ណោះ អ្វីដែលគេរង់ចាំគឺពេលណាដៃគូរសន្ទនាគេឈប់និយាយភ្លាមគេចាប់ផ្តើមនិយាយភ្លាម។
២. ភាពច្នៃប្រឌិតត្រូវការវត្តមាននៃការអនុវត្តន៍
យើងម្នាក់ៗសុទ្ធតែធ្លាប់បានឮពាក្យថា “ច្នៃប្រឌិត” ហើយវាពិតជាគួរឲ្យអស់សំណើចដែលសង្គមសរសើរ និងឲ្យតម្លៃទៅលើភាពច្នៃប្រឌិត ប៉ុន្តែអ្វីៗដែលយើងធ្វើហាក់បីដូចជាធ្វើដំណើរទៅកាន់តែឆ្ងាយទៅឆ្ងាយទៅដើម្បីបញ្ឃប់ ឬគ្រប់គ្រងការបញ្ចេញមតិនៃភាពច្នៃប្រឌិត លើកលែងតែវាផ្តល់ផលប្រយោជន៍ និងចំណូល។ បើអ្នកចង់ឲ្យមានសាច់ដុំខាងភាពច្នៃប្រឌិត និងនៅតែមានសកម្មភាព គឺអ្នកត្រូវតែចេះរៀនធ្វើវាដោយខ្លួនឯង។
១. សក្តានុពលរបស់អ្នកវាមានការជាប់ពាក់ព័ន្ធជាមួយនឹងការស្គាល់ខ្លួនឯងរបស់អ្នក
មនុស្សដែលស្គាល់គ្នាទៅវិញទៅមក និងបង្កើនភាពខ្លាំងរបស់ពួកគេគឺជាប្រភេទមនុស្សដែលដឹងថាពួកគេកំពុងតែធ្វើដំណើរឆ្ពោះទៅកន្លែងណា។ មនុស្សដែលមិនស្គាល់គ្នាទៅវិញទៅមក និងតែងតែរកវិធីជៀសវាងស្វែងយល់ពីគ្នាទៅវិញទៅមកវាកើតមានស្រាប់ទៅហើយនៅក្នុងជីវិតនេះ។ ពួកគេគ្មានសមត្ថភាពក្នុងការបង្កើតអនាគតរបស់គេឡើយ។
* ចំណុចលេចធ្លោមួយដែលគ្រប់គ្នាមិនបានដឹងតែមាននៅក្នុងខ្លួនរបស់គេម្នាក់ៗ ចំពោះអ្នកដែលមានមន្ទិលសង្ស័យពីអ្នក ពួកគេតែងតែត្រឡប់មករកអ្នកវិញជានិច្ច។
អ្នកអាចសម្គាល់បានពីមនុស្សម្នាក់ដែលធ្លាប់តែគំរាមអ្នកគឺគេតែងតែមកសុំការងារពីអ្នកវិញនៅពេលណាមួយ។ នារីដែលមិនទទួលយកការណាត់ជួបរបស់អ្នកតែងតែនឹងហៅទូរស័ព្ទមកកាន់អ្នក នៅពេលដែលនាងបានដឹងថាអ្នកធ្វើដំណើរទៅកាន់កន្លែងណាមួយ។ វាតែងតែកើតឡើងបែបនោះជានិច្ច។
អ្នកត្រូវចេះយកចិត្តទុកដាក់ចំពោះខ្លួនឯង ធ្វើតាមអ្វីដែលអ្នកជឿតាម ហើយអ្នកដែលមានការឆ្ងល់នឹងត្រឡប់មកសុំជំនួយពីអ្នក។