សម្រាប់លោកអ្នកដែលមានបំណងប្រើប្រាស់កម្មវិធីតេឡេក្រាម (Telegram) ដើម្បីផ្ញើសារ ឬដើម្បីភ្ជាប់ទំនាក់ទំនងមិនថាលក្ខណៈផ្តាល់ខ្លួន សម្រាប់ការងារ និងមុខជំនួញផ្សេងៗ នៅក្នុងអត្ថបទនេះខ្ញុំនឹងចែករំលែកបន្តជាមួយមេរៀនដែលមានស្រាប់ អាចរកឃើញបានតាមរយៈការស្វែងរកនៅលើបណ្តាញ Google។
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងហិរញ្ញវត្ថុបានដាក់បង្ហោះឯកសារមេរៀននេះសម្រាប់ជាជំនួយក្នុងការប្រើប្រាស់កម្មវិធីនេះឲ្យកាន់តែមានប្រសិទ្ធិភាព។ មាតិកានៅក្នុងមេរៀនខ្លីនេះមានបញ្ជាក់ចំណុចដូចជាៈ
១. របៀបតម្លើងតេឡេក្រាមលើកម្មវិធី iOS
២. របៀបបង្កើត ឬចុះឈ្មោះប្រើប្រាស់តេឡេក្រាមនៅលើប្រព័ន្ធដំណើរការ iOS
៣. របៀបផ្ញើរសារទៅកាន់បុគ្គល ឬផ្ញើសារទៅកាន់ក្រុម
៤. របៀបប្រើប្រាស់បញ្ជីឈ្មោះទំនាក់ទំនង
៥. របៀបលុបឈ្មោះចេញពីបញ្ជីឈ្មោះទំនាក់ទំនង
៦. របៀបស្វែងរកខ្លឹមសារនៃការទំនាក់ទំនងកន្លងមកនៅក្នុងប្រអប់សារ
៧. របៀបលុបកម្មវិធីតេឡេក្រាមចេញពីប្រព័ន្ធប្រតិបត្តិការ
* សូមបញ្ជាក់ថាមេរៀននេះផ្តោតតែសម្រាប់ប្រភេទទូរស័ព្ទ iPhone ឬទូរស័ព្ទដំណើរការដោយប្រព័ន្ធ iOS តែប៉ុណ្ណោះ ដែលលោកអ្នកអាច “ទាញយក” បានតាមរយៈតំណភ្ជាប់នេះ។
របៀបតម្លើង និងប្រើប្រាស់តេឡេក្រាមតាមរយៈប្រព័ន្ធប្រតិបត្តិការ Android

មាតិកាមានលក្ខណៈដូចគ្នាជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS ដែរ គ្រាន់តែមានរបៀបខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ហើយលោកអ្នកអាច “ទាញយក” បានតាមរយៈតំណរភ្ជាប់នេះ។
ប្រភពៈ mef.gov.kh