កាលពីអត្ថបទមុនខ្ញុំបានរៀបរាប់ពីកម្មវិធីខែនវ៉ា (Canva) រួចមកហើយអំពីអត្ថប្រយោជន៍របស់វាដែលអនុញ្ញាតិឲ្យអ្នកទាំងអស់គ្នាអាចបង្កើតក្រាហ្វិកចេញពីរូបភាព ដាក់បញ្ចូលពុម្ពអក្សរទាំងភាសាអង់គ្លេស និងភាសាខ្មែរដោយភ្ជាប់មកជាមួយគំរូស្អាតៗស្រាប់។
អ្នកក៏អាចធ្វើការកែប្រែ និងដាក់រូបភាពនៃអាជីវកម្ម ឬសេវាកម្មរបស់អ្នកបន្ថែមបានជាមួយមុខងារងាយងាយនៅក្នុងកម្មវិធីនេះ។ ហើយអ្នកក៏អាចបង្កើតជាវីដេអូពានិជ្ជកម្មខ្លីៗនៅក្នុងកម្មវិធីនេះផ្ទាល់តែម្តងដោយមិនត្រូវការតម្លើងកម្មវិធីនៅលើកុំព្យូទ័ររបស់អ្នក។
រៀបរាប់ដោយសាមញ្ញមានន័យថាកម្មវិធីនេះមិនទាបទាឲ្យអ្នកចំណាយពេលតម្លើងវាចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ហើយចំណាយពេលតិចតួចប៉ុណ្ណោះដើម្បីឲ្យអ្នកអាចធ្វើការជាមួយវាបាន។ មិនដូចជាការកម្មវិធី Adobe Photoshop ឬកម្មវិធីលក្ខណៈអាជីពផ្សេងៗទៀតដែលទាមទាឲ្យអ្នកដាក់ចិត្ត និងចំណាយពេលវេលាច្រើនក្នុងការស្វែងយល់នោះឡើយ។

នៅក្នុងផ្ទាំងរចនានីមួយៗបន្ទាប់ពីអ្នកធ្វើការរចនារួច សម្រាប់អ្នកជាវប្រចាំខែ ឬប្រចាំឆ្នាំ អ្នកនឹងទទួលមានមុខងារពិសេសដែលអនុញ្ញាតិឲ្យអ្នកកាត់ផ្ទៃខាងក្រោយចេញសម្រាប់រូបថតរបស់អ្នក ហើយក៏អាចផ្លាស់ប្តូរទំហំនៃរូបភាពបានដោយស្វ័យប្រវត្តិឲ្យស្របទៅនឹងឧបករណ៍ប្រើប្រាស់មានដូចជាសម្រាប់ទូរសព្ទ ថេប្លេត ឬកុំព្យូទ័រជាដើម។

តាមជាក់ស្តែងអ្នកមិនចាំបាច់ចំណាយប្រាក់ក៏បាន កម្មវិធីនេះនៅតែអនុញ្ញាតិឲ្យអ្នកបង្កើតរូបភាពស្អាតៗសម្រាប់អាជីវកម្ម ឬជាលក្ខណៈផ្ទាល់ខ្លួនដោយឥតគិតថ្លៃ។ អ្នកអាចចុះឈ្មោះប្រើប្រាស់តាមតំណរខាងក្រោម៖