បច្ចុប្បន្នទំហំនៃទិន្នន័យលក្ខណៈឌីជីថលកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ បង្កើតឲ្យមានជាតម្រូវការ និងការលំបាកមួយចំនួនសម្រាប់ដំណោះស្រាយនៃការរក្សាទុកទិន្នន័យទាំងនោះ។ ប្រសិនបើអ្នកមានឯកសារច្រើន មានរូបថត ឬថតវីដេអូច្រើនជាប្រចាំ ច្បាស់ណាស់ការរក្សាទុកទិន្នន័យឲ្យបានល្អគឺជាអ្វីដែលអ្នកត្រូវការចាំបាច់បំផុត។
ថ្ងៃនេះខ្ញុំមានដំណោះស្រាយមួយសម្រាប់ចែកជូនដល់អ្នកទាំងអស់គ្នាដែលកំពុងស្វែងរកដំណោះស្រាយនៃការរក្សាទិន្នន័យ។ ប៉ុន្តែមុននឹងចែករំលែក ខ្ញុំចង់លើកនូវចំណុចមួយដែលអ្នកគួរស្វែងយល់ដូចខាងក្រោម៖
ថ្ងៃនេះ ខ្ញុំនឹងលើកយកកម្មវិធីមួយដែលអ្នកអាចចុះឈ្មោះដើម្បីទទួលបានទំហំផ្ទុកឯកសាររហូតដល់ ១០០Gb (ជីហ្គាបៃត៍) ដោយឥតគិតថ្លៃ។

កម្មវិធីនេះឈ្មោះថា Degoo ផ្តល់ឲ្យអ្នកនូវលក្ខណៈពិសេសដែលអ្នកអាចប្រើប្រាស់វាបាននៅលើអ៊ីនធឺណេត និងនៅលើទូរស័ព្ទដៃដូចអ្នកគ្រាន់តែទាញយកកម្មវិធីពី Google Play ឬ App iOS store តែបុណ្ណោះ។
សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយ និងទទួលបានអត្ថប្រយោជន៍ពីអត្ថបទនេះ។ សូមចែករំលែកតំណរភ្ជាប់នេះទៅកាន់មិត្តភក្តិផ្សេងទៀតនៅលើបណ្តាញសង្គមរបស់អ្នក។