Fiverr បញ្ចេញគោលការណ៍ថ្មីសម្រាប់ការបោះបង់ការបញ្ជាទិញសេវាពីអតិថិជន

ថ្ងៃនេះ​ (ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) Fiverr បានផ្តល់ការជូនដំណឹងដល់អ្នកធ្វើការដោយឯករាជ្យនៅលើវេទិការបស់ខ្លួនដោយបានរៀបរាប់បញ្ជាក់ថា៖

នេះជាដំណឹងល្អ! គោលការណ៍សម្រាប់ការបោះបង់ចោលការបញ្ជាទិញទើបតែត្រូវបានរៀបចំជាថ្មីឡើងវិញ។ លើកក្រោយនៅពេលដែលការបញ្ជាទិញត្រូវបានបោះបង់ចោល ប៉ុន្តែអតិថិជនដដែលត្រឡប់មកទិញអ្នកវិញក្នុងរយៈពេល ២សប្តាហ៍ អត្រាសម្រាប់ការបំពេញការងាររបស់អ្នកនឹងមិនប៉ះពាល់នោះទេ ហើយអ្នកមិនចាំបាច់ទំនាក់ទំនងមកកាន់សេវាអតិថិជនរបស់យើងនោះទេ។ គោលការណ៍ថ្មីនេះនឹងចាប់ផ្តើមមានប្រសិទ្ធិភាពគិតចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នេះតទៅ។

fiverr policy update in 2022

បន្ទាប់ពីឃើញការជូនដំណឹងនេះ វាគឺជារឿងល្អសម្រាប់អ្នកធ្វើការងារឯករាជ្យទាំងអស់នៅលើវេទិការបស់ Fiverr ដោយសារកន្លងមកឲ្យតែមានករណីបោះបង់ចោល ឬលុបចោលការបញ្ជាទិញពីអតិថិជន អ្នកផ្តល់សេវាកម្មតែងតែទទួលរងនូវការធ្លាក់ចុះនៃ rating ឬការវាយតម្លៃពីប្រព័ន្ធដោយស្វ័យប្រវត្តិតែម្តង។

ទោះយ៉ាងណា អ្នកផ្តល់សេវាកម្មត្រូវតែព្យាយាមធ្វើយ៉ាងណាឲ្យអតិថិជន ត្រឡប់មកធ្វើការបញ្ជាទិញសេវាពីអ្នកវិញក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ បើមិនដូច្នោះទេ អ្នកនឹងទទួលរងនូវការប៉ះពាល់ទៅលើការវាយតម្លៃទៅលើសេវាកម្មរបស់អ្នកដដែល។

សូមបញ្ជាក់ថា ការផ្តល់សេវាកម្មដែលល្អប្រសើរគឺជារឿងចាំបាច់ដើម្បីបង្កើនចំនួនអតិថិជនថ្មីៗ ក៏ដូចជាការរក្សាអតិថិជនចាស់ផងដែរ។

Scroll to Top