ខគម្ពីរទាំង ១០ និយាយអំពីភាពស្មោះត្រង់

តើភាពស្មោះត្រង់មានន័យដូចម្តេច? នេះគឺជាពាក្យដែលមនុស្សគ្រប់រូបធ្លាប់បានឮ និងចែករំលែកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ បើទោះបីជាប្រើប្រាស់វាញឹកញាប់ ឬមិនញឹកញាប់ក្តី ពាក្យនេះនូវតែមានអត្ថន័យយ៉ាងជ្រៀលជ្រៅបំផុត។

ន័យចម្បងរបស់វាគឹជាការផ្តោតសំដៅ ប្តេជ្ញាចិត្ត ស្មោះស្មគ្រ ស្មោះស។ នៅពេលមនុស្សម្នាក់ក្លាយជាមនុស្សស្មោះត្រង់បានន័យថាគាត់គឺជាម្នាក់ដែលអាចទុកចិត្តបាន និងអាចជឿបាន។

មានរឿងរ៉ាវជាច្រើនដែលយើងជួបប្រទះនៅក្នុងជីវិតស្ថិតនៅក្នុងកាលៈទេសៈណាមួយជាមួយពាក្យស្មោះត្រង់នេះ ដូចជាស្មោះត្រង់ជាមួយស្វាមីភរិយា មិត្តភក្តិ អាជីព សកម្មភាព ឬអាចជាកីឡាដែលយើងចូលចិត្តជាដើម។

ប៉ុន្តែបើយើងក្រឡេកមកមើលនៅក្នុងអត្ថបទព្រះគម្ពីរវិញ តើមានអ្វីខ្លះដែលព្រះសព្វព្រហទ័យចង់ឲ្យអ្នកធ្វើជាមួយនឹងពាក្យស្មោះត្រង់នេះ។ តើព្រះចង់ឲ្យអ្នកមានការប្តេជ្ញាចិត្តបែបណាខ្លះ?

១ កូរិនថូល ១០:១២-១៣

ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំមួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។ គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង​ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​អោយ​មារ​ល្បួង​បង​ប្អូន​ហួស​ពី​កម្លាំង​បង​ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង​ប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោបាយ​អោយ​បង​ប្អូន​ចេញ​រួច និង​អោយ​បង​ប្អូន​អាច​ទ្រាំទ្រ​បាន។ KHSV

លូកា ១៦:១០-១២

អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើប្រាស់​ទ្រព្យសម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យសម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​អោយ​ព្រះជាម្ចាស់​ប្រទាន​ទ្រព្យសម្បត្តិ​ដែល​ព្រះអង្គ​បម្រុង​ទុក​សំរាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន! KHSV

ម៉ាថាយ ២៤: ៤៥-៤៦

បើ​អ្នក​បំរើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​អ្នក​បំរើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​អោយ​គេ តាម​ពេល​កំណត់​ពុំខាន។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បំរើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បំរើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ។ KHSV

ទុតិយកថា ៥:៣២-៣៣

អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ។ ត្រូវ​ដើរ​តាម​មាគ៌ា​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត មាន​សុភមង្គល និង​មាន​អាយុ​យឺនយូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។ KHSV

សុភាសិត ៣:៥-៦

កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះអម្ចាស់​ទាំង​ស្រុង ចូរ​នឹក​ដល់​ព្រះអម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​ត្រួសត្រាយ​ផ្លូវ​របស់​កូន។ KHSV

ម៉ាថាយ ២៥:២១

ល្អ​ហើយ! អ្នក​បំរើ​ដ៏​ប្រសើរ មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​អោយ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ។ KHSV

កាឡាទី ៥:២២-២៣

រីឯ​ផល​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខសាន្ត ចិត្ត​អត់ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ ចិត្ត​ស្លូតបូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។ KHSV

ហេប្រឺ ៣:២

ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ព្រះជាម្ចាស់ ដែល​បាន​តែងតាំង​ព្រះអង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ព្រះដំណាក់​ដែរ។ KHSV

២ ធីម៉ូថេ ២:១១-១៣

ពាក្យ​នេះ​គួរ​អោយ​ជឿ គឺ​ថាៈប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះអង្គយើង​ក៏​នឹង​មាន​ជីវិត​រស់រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ប្រសិន​បើ​យើង​ស៊ូ​ទ្រាំយើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះអង្គ។ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គព្រះអង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់យើង​វិញ​ដែរ។ ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ព្រះអង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែលដ្បិត​ព្រះអង្គ​ពុំ​អាច​បដិសេធ​ព្រះអង្គ​ផ្ទាល់បាន​ឡើយ។ KHSV

១ កូរិនថូស ១:៩

ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​រួម​រស់​ជា​មួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។ KHSV

Scroll to Top