សម្រាប់លោកអ្នកដែលមិនមែនជាអ្នកបច្ចេកទេសផ្នែកឌីហ្សាញ ឬរចនាក្រាហ្វិកអាជីពប្រហែលជាធ្លាប់គិតថាចង់ចេះកម្មវិធីឌីហ្សាញដែរហើយមើលទៅ។ សូមកុំព្រួយបារម្ភអ្វី ដ្បិតបច្ចេកវិទ្យាសព្វថ្ងៃនេះមិនមែនបង្កើតឡើងឲ្យមានភាពស្មុគ្រស្មាញនោះទេ។ ផ្ទុយទៅវិញកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងដើម្បីជម្រុញឲ្យមានផលិតភាពការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
ជាពិសេសសម្រាប់ម្ចាស់អាជីកម្ម អ្នកចាប់ផ្តើមរកស៊ីដំបូង ឬអ្នកផ្តល់សេវាកម្មនានាច្បាស់ជាចង់ចេះចង់ដឹងខ្លាំងណាស់។ បច្ចុប្បន្នការផ្សព្វផ្សាយពានិជ្ជកម្មគឺជាកត្តាចម្បងបំផុតក្នុងការចាប់យកអតិថិជន ហើយនៅក្នុងវិស័យផ្សព្វផ្សាយពានិជ្ជកម្មនេះក៏ជាវិស័យមួយដែលចាយលុយច្រើនបំផុត រហូតដល់រាបកោដដុល្លាក្នុងមួយខែៗ។ សូម្បីតែអ្នករកស៊ីតូចតាចដូចជាលក់ឡេ លក់ខោអាវ លក់ម្ហូបអាហារ ឬអចលនទ្រព្យជាដើមត្រូវការចាយលុយរាប់ពាន់ដុល្លាក្នុងមួយខែមួយខែដើម្បីជម្រុញឲ្យផលិតផល និងសេវាកម្មរបស់ខ្លួនឲ្យទៅដល់អតិថិជន។

ឥឡូវនេះយើងដកឃ្លាពីប្រធានបទផ្សាយពានិជ្ជកម្មនេះបន្តិចសិន ហើយយើងត្រឡប់ចូលមកកាន់ប្រធានបទនៃការរចនាក្រាហ្វិកតាមកម្មវិធីឥតគិតថ្លៃមួយនេះវិញ។ អ្វីដែលខ្ញុំបានលើកឡើងថាឥតគិតថ្លៃ គឺច្បាស់ជាឥតគិតថ្លៃ។ សម្រាប់អ្នកចាប់យកឱកាសរៀនសូត្រតាមរយៈការអនុវត្តផ្ទាល់ អ្នកច្បាស់ជាទទួលបានអតប្រយោជន៍ពីវាជាក់ជាមិនខាន។
បច្ចុប្បន្នរាល់មុខជំនួញ ឬការងារទាំងអស់សុទ្ធតែត្រូវការអ្នករៀបចំមាតិកា ឬអ្នករចនារូបភាពភ្ជាប់ជាមួយនឹងព័ត៌មាននៃផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន។ ប៉ុន្តែបច្ចេកទេសមួយនេះមិនមែនងាយស្រួលសម្រាប់មនុស្សភាគច្រើននោះទេ ដោយទាបទាឲ្យមានការយកចិត្តទុកដាក់រៀនសូត្រ ឬនិយាយឲ្យចំគឺទាល់តែមានដុងតែម្តងទើបរៀនចេះឌីហ្សាញ។
ប៉ុន្តែផ្ទុយទៅវិញជាមួយកម្មវិធី ខែនវ៉ា (Canva) អ្នកអាចចាប់ផ្តើមរចនាក្រាហ្វិករបស់អ្នកលើកដំបូងប្រកបដោយទំនុកចិត្ត និងពេញចិត្តជាមួយគំរូ (Templates) ដែលមានស្រាប់ៗដោយអ្នកគ្រាន់តែធ្វើការផ្លាស់ប្តូររូបភាព អក្សរ ឬរូបសញ្ញាផ្សេងៗបន្តិចបន្តួចតែប៉ុណ្ណោះជាការស្រេច។
ជាមួយកម្មវិធី Canva អ្នកនឹងទទួលបាននូវឧបករណ៍រចនាដែលមានស្រាប់ៗ រួមទាំងធនធានដ៏សម្បូរណ៍បែបឲ្យអ្នកអាចធ្វើការច្នៃប្រឌិតបានដោយសេរីទៀតផង។ មិនតែប៉ុណ្ណោះ អ្នកក៏អាចបង្កើតជាសេវាកម្មចេញពីកម្មវិធីនេះបានផងដែរ។ ប្រសិនបើអ្នកយើងដឹងសូមជួយបញ្ចេញជាមតិដើម្បីងាយស្រួលខ្ញុំនឹងចែករំលែកនៅក្នុងអត្ថបទចេញផ្សាយលើកក្រោយទៀតឲ្យត្រូវជាមួយនឹងការចង់បាន ចង់ចេះ ចង់ដឹងរបស់លោកអ្នក។
ជាមួយអ្វីដែលផ្តល់ឲ្យដោយឥតគិតថ្លៃទាំងអស់អ្នកអាចយកទៅប្រើប្រាស់បានដោយស្របច្បាប់ ហើយមិនភ័យខ្លាចការបំពានទៅលើកម្មសិទ្ធិបញ្ហាអ្វីនោះទេ។ រាល់រូបភាព វីដេអូ និងធនធានផ្សេងៗទៀតដែលបានដាក់ឲ្យប្រើដោយឥតគិតថ្លៃគឺសុទ្ធតែផ្តល់ជូនដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់គ្រប់ៗគ្នា។
ប្រសិនបើអ្នកចង់ដឹងព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចអាននៅក្នុងគោលនយោបាយនៃការប្រើប្រាស់របស់វ៉ិបសាយមួយនេះ។ ប៉ុន្តែបើអ្នកមិនមានពេលវេលាសម្រាប់ការអានឲ្យបានចប់ទេ អ្វីដែលខ្ញុំបានសង្ខេបជូនខាងលើនេះគឺល្មមគ្រប់គ្រាន់អាចឲ្យអ្នកយកកម្មវិធីមួយនេះទៅប្រើប្រាស់បានដោយមិនចាំបាច់តម្លើងវាទៅក្នុងកុំព្យូទ័ររបស់លោកអ្នកនោះឡើយ។

ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកមានអារម្មណ៍ថា អ្វីៗដែលផ្តល់ជូនដោយឥតគិតថ្លៃទាំងអស់នេះមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ ឬតម្រូវការសម្រាប់ក្រុមហ៊ុន ឬអាជីវកម្មរបស់លោកអ្នកទេ នោះអ្នកអាចជាវកម្មវិធីនេះបន្ថែមបានដោយចំណាយត្រឹមតែ ១១៩.៩៩ដុល្លា តែប៉ុណ្ណោះក្នុងមួយឆ្នាំ ឬស្មើនឹង ៩.៩៩ដុល្លា ក្នុងមួយខែ មិនស្មើនឹងការជួលតូបរកស៊ីនៅផ្សារផង។
តម្លៃនេះពិតជាសមរម្យណាស់ម្រាប់ឲ្យអ្នករចនាក្រាហ្វិក (ឌីហ្សាញរូបភាព) រាប់លានដងគ្មានដែនកំណត់។ អ្វីដែលពិសេសនៅក្នុង Canva Pro វាអនុញ្ញាតិឲ្យអ្នកប្រើប្រាស់បានជាក្រុមថែមទៀតផង ហើយទាំងអស់នេះវាកាន់តែធ្វើឲ្យក្រុមការងារ ឬក្រុមហ៊ុន និងសេវាកម្មរបស់អ្នកលូតលាស់កាន់តែឆាប់។
ជាមួយកញ្ចប់បង់ថ្លៃអ្នកក៏អាចបញ្ចូលឡោហ្គោក្រុមហ៊ុន ឬស្ថាប័នរបស់អ្នក និងក៏អាចតម្លើងពុម្ពអក្សរដែលត្រូវជាមួយនឹង Style guide ក្រុមហ៊ុនរបស់អ្នកបានផងដែរ។ បន្ថែមលើសពីនេះ អ្វីដែលកាន់តែអស្ចារ្យនោះគឺ អ្នកក៏អាចដាក់បញ្ចូលពុម្ពអក្សរខ្មែរបានថែមទៀត។
ខ្ញុំជឿជាក់ថាអ្នកច្បាស់ជាចូលចិត្តប្រើប្រាស់កម្មវិធីក្រាហ្វិកឌីហ្សាញមួយនេះដើម្បីពង្រីកសក្តានុពលនៃអាជីវកម្មរបស់អ្នក។ ហើយអ្នកច្បាស់ជាឈប់ខ្វល់ លែងគិត លែងបារម្ភថាតើត្រូវរកអ្នកឌីហ្សាញ ឬជួលអ្នកឌីហ្សាញក្រាហ្វិកទៀតហើយ។ ជូនពរជោគជ័យជានិច្ចក្នុងមុខរបររកស៊ីរបស់លោកអ្នក!