សម្រាប់អ្នកដែលចង់ស្វែងយល់ពីកាមេរ៉ា ឬរកទិញកាមេរ៉ាថតរូបមកប្រើប្រាស់ដំបូងៗតែងតែជួបប្រទះនឹងការលំបាកក្នុងការជ្រើសរើសថាតើកាមេរ៉ាមួយណាល្អ និងត្រូវជាមួយចំណូលចិត្តនៃការផលិតរូបភាពរបស់អ្នក។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងចែករំលែកពីបទពិសោធន៍របស់ខ្ញុំខ្លះៗ ពាក់ព័ន្ធជាមួយនឹងចំណេះដឹងពីកាមេរ៉ា និងយល់ដឹងពីវាបន្ថែមឲ្យបានកាន់តែច្រើនតាមរយៈវ៉ិបសាយមួយ។
ក្នុងនាមជាអ្នកចូលចិត្តថតរូបម្នាក់ ខ្ញុំបានសិក្សា និងស្វែងយល់ច្រើនតាមរយៈអត្ថបទ ទស្សនាវដ្តីអំពីការថតរូប និងរុករកគន្លឹះសំខាន់ៗដើម្បីអភិវឌ្ឍន៍ខ្លួន។ ហើយនេះជាគន្លឹះបន្តិចបន្តួចដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នានៅក្នុងអត្ថបទនេះ។
សូមបញ្ជាក់ផងដែរថា វ៉ិបសាយនេះគ្រាន់តែជាការវាស់វែងជាសាធារណៈតាមរយៈការបញ្ចូលរូបភាពរបស់អ្នកថតរូបមកពីជុំវិញពិភពលោកតែប៉ុណ្ណោះ ចំពោះកាមេរ៉ាដែលប្រើប្រាស់នៅក្នុងនេះមិនអាចបញ្ជាក់បានថាវាមានគុណភាពល្អប៉ុណ្ណា ឬល្អជាងគ្នាយ៉ាងណានោះទេ។
Flickr Camera Finder គឺជាតំណរភ្ជាប់ដែលអនុញ្ញាតិឲ្យអ្នកមើលឃើញប្រភេទកាមេរ៉ាដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ ហៅថាល្បីល្បាញ (Popular) ហើយអ្នកក៏អាចចូលទៅមើលប្រភេទកាមេរ៉ានីមួយលម្អិតបន្ថែមដោយគ្រាន់តែចុចលើឈ្មោះកាមេរ៉ា។ បន្ទាប់មកអ្នកនឹងឃើញរូបភាពជាច្រើន ចម្រុះគ្នាបង្ហាញចេញមក។

អ្នកអាចរកមើលចំណុចសំខាន់ៗដែលតំណរភ្ជាប់នេះបានផ្តល់ឲ្យដោយចែកជាបីផ្នែកៈ
ក្រៅពីនេះអ្នក៏អាចរុករកបន្ថែមទៀតពាក់ព័ន្ធលម្អិតជាមួយនឹងប្រភេទកាមេរ៉ា ឬម៉ាកដែលអ្នកចង់ដឹងបន្ថែមគ្រាន់តែចុចទៅលើតំណរភ្ជាប់និមួយៗមាននៅក្នុងសហគមន៍មួយនេះស្រាប់ ហើយមើលគំរូរូបភាពដែលបង្ហាញពីក្រោមប្រភេទកាមេរ៉ានិមួយៗ។
ទាំងអស់នេះជាបណ្តារូបភាពទាំងឡាយដែលអ្នកថតរូបទាំងអ្នកថតរូបលក្ខណៈអាជីព និងអ្នកថតរូបទូទៅគាត់ដាក់បង្ហោះរូបភាពរបស់គាត់នៅលើវ៉ិបសាយ Flickr នេះ។ បច្ចុប្បន្នវ៉ិបសាយនេះ អនុញ្ញាតិឲ្យអ្នកអាចបញ្ចូលរូបថត ឬវីដេអូចំនួន ១០០០ ចូលទៅក្នុងបណ្តាញនេះដោយឥតគិតថ្លៃ។
ខ្ញុំគិតថានេះជាការល្អប្រសើបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប ហើយចង់ដាក់បង្ហាញរូបថត បណ្តុំរូប ឬអាល់ប៊ុបដោយឥតគិតថ្លៃនៅលើបណ្តាញអ៊ីនធឺណិត។ អ្នកក៏អាចប្រើប្រាស់វេទិកានេះសម្រាប់ធ្វើជា Portfolio សម្រាប់បង្ហាញស្នាដៃរបស់អ្នកទៅកាន់ពិភពលោកបានផងដែរ។
សម្រាប់ free version អ្នកមិនអាចមានសិទ្ធិរកប្រាក់ចំណូលពីការលក់រូបថតរបស់អ្នកបានឡើយ ប្រសិនបើអ្នកចង់ផ្តល់សិទ្ធិអនុញ្ញាតិ (license) រូបថតរបស់អ្នកទៅកាន់ទីផ្សារមួយនេះ អ្នកត្រូវតែជាវតាមរយៈការបង់ប្រាក់ឲ្យវ៉ិបសាយនេះប្រចាំខែ បន្ទាប់មកអ្នកនឹងទទួលបានសិទ្ធិសម្រាប់ការដាក់លក់រូបថតរបស់អ្នកបានហើយ។
បើអ្នកចង់ស្វែងយល់បន្ថែម ឬមានចម្ងល់អំពីការចែករំលែករូបថត ឬដាក់លក់រូបភាពរបស់អ្នកនៅលើវ៉ិបសាយនេះ ឬវ៉ិបសាយដ៏តៃទៀតសូមដាក់សំណួរនោះខាងក្រោម។ បើមានអ្នកចាប់អារម្មណ៍ច្រើន ខ្ញុំនឹងសរសេរអត្ថបទដើម្បីចែករំលែកពីចំណេះដឹងនេះបន្ថែមនៅអត្ថបទក្រោយទៀត។ សូមអរគុណសម្រាប់ការអានដល់ចប់!